Home > មិនមានប្រភេទ > ហាងលក់គ្រឿអលង្ការ​សំរាប់អ្នកទើបបែកបាក់ស្នេហា

ហាងលក់គ្រឿអលង្ការ​សំរាប់អ្នកទើបបែកបាក់ស្នេហា

សីហា 23rd, 2009 Borin LY Leave a comment Go to comments

geprobidlogo 
គំនិតដ៏ពិសេសនេះកើតលើង​បន្ទាប់ពី Joshua Opperman ត្រូវបានគូរដណ្តឹង​រត់ចោល។ គាត់បានសន្សំលុយយ៉ាង​ច្រើនដើម្បី​ទិញ​ចិញ្ចៀន​ដ៏ពិសេសមួយសំរាប់ភ្ជាប់ពាក្យ។ បន្ទាប់ពីភ្ជាប់ពាក្យបាន ២ ៣ខែ ថ្ងៃមួយគាត់ត្រឡប់មកផ្ទះ​ដោយ​មិនបានឃើញគូរដណ្តឹង​ ព្រមទាំងនាងបានប្រមូលរបស់របរ​នាងទាំងអស់ចាកចេញទៅ ដោយ​បន្សល់​​តែ​ចិញ្ជៀនភ្ជាប់ពាក្យ​នៅលើ​តុកាហ្វេ។

ពិបាកចិត្តយ៉ាងខ្លាំង​អស់មួយរយៈ Joshua បានសំរេចចិត្ត​ថានឹងចាប់ផ្តើមជីវិតជាថ្មី​ ដោយ​យកចិញ្ជៀនទៅលក់​នៅហាងដែលគាត់បានទិញវា។ រឿងភ្ញាក់ផ្អើលមួយទៀតកើតឡើង គឺហាងនោះអោយតំលៃចិញ្ចៀន​នេះតែ ៣៥ភាគរយ​ នៃតំលៃដែលគាត់ទិញ។

ដោយសារ​ការមិនពេញចិត្តនិង​ការកេងចំណេញបែមនេះគាត់​ក៏បានរៀបចំ​គេហទំព័រ​សំរាប់អ្នកដែលស្ថិតក្នុងស្ថានភាព​ដូចគាត់ដើម្បីលក់ដូរនូវគ្រឿងអលង្ការ​ក្នុងតំលៃសមស្រប។

តើអ្នកឆ្ងល់ថា​រឿងរបស់គាត់បន្តរទៀតយ៉ាងម៉េច? បាទគឺគាត់បានជួបជាមួយគូស្នេហ៏ថ្មីនៃជីវិតរបស់គាត់ហើយ​បានរៀប​ការ។

Website: http://www.idonowidont.com

Share and Enjoy:
  • Print this article!
  • Digg
  • del.icio.us
  • Facebook
  • Google Bookmarks
  • Turn this article into a PDF!
  • Twitthis
  1. វុត្ថា
    កញ្ញា 30th, 2009 at 16:21 | #1

    For me, I will not be able to do like him. I will take time to relax and find new one girl. hehehhe

  1. No trackbacks yet.