ភោជនីយដ្ឋានលើដើមឈើ
ផ្ទះនៅលើដើមឈើមើលទៅពិតជាគួរអោយចង់ឡើងលេងណាស់ ឥឡូវនេះនៅប្រទេស New Zealand មានភោជនីយដ្ឋានដែលគេសង់នៅលើដើមឈើ។
ភោជនីយដ្ឋាន Yellow Tree House គឺជាផ្នែកមួយនៃការផ្សព្វផ្សាយពានិជ្ជកម្មរបស់ Yellowpages នៅប្រទេស New Zealand។ តាមគំរោងគេគ្រាន់តែបើកភោជនីយដ្ឋាននេះរយៈពេល ១ខែប៉ុណ្ណើនឹងបិទវិញ ប៉ុន្តែគេកំពុងពិចារណាថាតើគួរបន្តរបើកវាទៀតឬអត់។
ទីតាំងរបស់ភោជនីយដ្ឋាននេះទៀតត្រូវបានគេលាក់ ដើម្បីកុំអោយអ្នកទៅមើលលេងច្រើនពេក ដូច្នេះលុះត្រាតែកក់តុបានហើយទើបគេប្រាប់ពីទីតាំង។
ភោជនីយដ្ឋានបែបនេះពិតជាគួរអោយចង់សាកណាស់។
Website: http://www.yellowtreehouse.co.nz






