សណ្ឋាគារសុំទិញគ្រឿងសង្ហារឹមពីភ្ញៀវ
ក្រុមហ៊ុនសណ្ឋគារ Dutch Hospitality Group កំពុងសង់សណ្ឋាគារនៅទីក្រុង Maastricht ហើយមានគំរោងតុបតែងសណ្ឋាគារដោយប្រើប្រាស់របស់របរដែលទិញពីមនុស្សទូទៅ។
ដើម្បីស្វែងរកគ្រឿងសង្ហារឹមទាំងនេះក្រុមហ៊ុន បានប្រកាសអោយប្រជាជនប្រមូលរបស់របរដែលមិនប្រើ យកមកលក់។ អ្នកលក់អាចផ្ញើររូបភាពរបស់ ទាំងនោះជាមួយការរៀបរាប់ ព្រមទាំងតំលៃដែលចង់លក់។
របស់របរដែលគេចង់ទិញមានដូចជាំ កៅអី តុ និងរបស់របរតុបតែងជាច្រើន។ ការធ្វើបែបនេះមិនគ្រាន់តែអាចអោយរកបាននូវរបស់របរប្លែកៗមកតុបតែងក្នុងសណ្ឋាគារទេ គេថែមទាំងទាក់ទាញចំណាប់អារម្មណ៏ពីសណ្ឋាគារទាំងសណ្ឋាគារមិនទាន់បើកតំណើរការផង។
បើសិនជាអ្នកបានលក់របស់អោយសណ្ឋាគារនេះ ពិតជាចងទៅមើលថាតើរបស់អ្នកគេតាំងនៅត្រង់ណា។
Website: http://www.stijlsexensoep.nl/






