សណ្ឋាគារ(Cotainer)នៅប្រទេសម៉ាឡេស៊ី
សណ្ឋាគារដែលគេឆ្នៃចេញពីទូរ Container ត្រូវបានគេសាងឡើងដើម្បីអោយអ្នកទេសចរណ៏ដែលចង់សាកអ្វីប្លែកហើយថោក។ ស្ថិតនៅទីក្រុង Kulalumpur ប្រទេស Malaysia 41Beragan គឺជាឈ្មោះសណ្ឋាគារដែលមាន ១១បន្ទប់។
សណ្ឋាគារដែលគេឆ្នៃចេញពីទូរ Container ត្រូវបានគេសាងឡើងដើម្បីអោយអ្នកទេសចរណ៏ដែលចង់សាកអ្វីប្លែកហើយថោក។ ស្ថិតនៅទីក្រុង Kulalumpur ប្រទេស Malaysia 41Beragan គឺជាឈ្មោះសណ្ឋាគារដែលមាន ១១បន្ទប់។
ក្រុមហ៊ុនសណ្ឋគារ Dutch Hospitality Group កំពុងសង់សណ្ឋាគារនៅទីក្រុង Maastricht ហើយមានគំរោងតុបតែងសណ្ឋាគារដោយប្រើប្រាស់របស់របរដែលទិញពីមនុស្សទូទៅ។
យើងធ្លាប់លឺពីការញាំអាហារឥតកំណត់ ឬការប្រើប្រាស់ Internetឥtកំណត់។ ឥឡូវនេះក្រហ៊ុនអាកាសចរណ៏ Jet Blue ដែលមានមូលដ្ឋាននៅទីក្រុង New York បានផ្តល់អោយអតិថិជននូវសំបុត្រដែលអាចប្រើប្រាស់សំរាប់ធ្វើដំណើរបានរយៈពេល ១ខែឥតកំណត់ក្នុងតំលៃ ៥៩៩ ដុល្លា។
ម៉ាស៊ីនលក់ទំនិញត្រូវបានគេប្រើប្រាស់សំរាប់លក់ភេសជ្ជៈ ឥឡូវនេះគេចាប់ផ្តើមដាក់លក់ខោអាវហែលទឹកនៅក្នុងម៉ាស៊ីនលក់ទំនិញតាមអាងហែលទឹក្នុងសណ្ឋាគារ។ គំនិតនេះត្រូវបានចាប់ផ្តើមឡើងដោយក្រុមហ៊ុនលក់សំលៀកបំពាក់ Quick Silver & Hotelier Andre Balaz ភ្ញៀវនៅតាមសណ្ឋាគារនឹងអាចរកទិញសំលៀកបំពាក់ហែលទឹកនៅពេលគេជ្រុលទៅដល់អាងហែលទឹកហើយ។
មនុស្សប្រុសនៅតែជាមនុស្សប្រុស សណ្ឋាគារ Flemming នៅហុងកុងបានចាប់ផ្តើមសេវា His Space ដែលមានបន្ទប់ចំនួន៤សំរាប់ជួលអោយតែបុរសប៉ុណ្ណោះ។ ក្នុងតំលៃ ១៨០ដុល្លាក្នុង១យប់បន្ទប់សណ្ឋាគារបំពាក់នូវសំម្ភារៈដែលជាល្បែងលេងរបស់បុរស ដូចជា Play Station 3, Xbox360, Wii, និង Docking station សំរាប់ iPod ហើយថែមទាំងមានលានហាត់Golfតូចមួយទៀតផង។ ភ្ញៀវបុរសទាំងនោះក៏អាចទទួលបានផងដែរនូវការបញ្ចុះតំលៃពីសេស លើស្រាបៀរនាំចូលពិសេសៗ សេវាកម្មInternet ល្បឿនលឿន។ បន្ថែមពីលើនេះទៀតគេអាចប្រើប្រាស់នូវ Gym និងអាចចាកចេញយឺតសំរាប់អ្នកដេកស្ពឹក។
Website: http://www.thefleming.com/